យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាននាំយកម៉ាសុីនបូមទឹក២គ្រឿង ទុយោ ៤០០ម ជូនលោកស្រីមេឃុំបឹងព្រួល ដើម្បីអន្តរាគមន៍បូមទឹកជួយសង្រ្គោះស្រូវដែលកំពុងខ្វះទឹកស្រោចស្រព នៅ៣ភូមិ ក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ មានផ្ទៃដីរងប៉ះពាល់ប្រមាណ ១៥០ហិកតា កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ នេះ។
ប្រជាពលរដ្ឋមានផ្ទៃដីស្រូវប៉ះពាល់ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល ខេត្ត ដែលបានគិតគូរចាត់ចែងដោះ ស្រាយ ការលំបាករបស់ពួកគាត់បានទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម