ប្រេងម៉ាស៊ូតចំនួន ៥០០០លីត្រ ត្រូវបានឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនមេឃុំទាំង៧ឃុំ ក្នុងស្រុកក្រូចឆ្មារ សម្រាប់បូមទឺកអន្តរាគមន៍ជួយសង្គ្រោះស្រូវ ដែលកំពុងខ្វះទឹកស្រោចស្រពប្រមាណ ១៥៧០ហិកតា នារសៀលថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅបរិវេណវត្តប៉ើស។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មេឃុំទាំងអស់ យកប្រេងទៅបូមទឹកសម្រាប់គ្រួសារកសិករដែលមានស្រូវប្រឈមខ្វះទឹកឲ្យបានគ្រប់ៗគ្នា ហើយក្នុងករណីមានបញ្ហាប្រឈមណាផ្សេង ទៀត ត្រូវរាយការណ៍បន្ទាន់មក សាលាស្រុក ដើម្បីសុំអន្តរាគមន៍បន្តមកអង្គភាពជំនាញដោះស្រាយ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល ដែលតែងប្រឹងប្រែងដោះស្រាយជូនប្រជាកសិករដែលកំពុងជួបការលំបាកបានទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម