ចុះពិនិត្យ និងផ្ដល់បច្ចេកទេសការៀបចំប្រព័ន្ធទឹកស្រោចស្រពដំណាំ ដល់កសិករ
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០១៨
252

ថ្ងៃច័ន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវ
នឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ផាត់ ប៊ុនផោន មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យ និងផ្ដល់បច្ចេកទេសការៀបចំប្រព័ន្ធទឹកស្រោចស្រពដំណាំ ដល់កសិករ នៅភូមិក្បាលបឹងសេះ ឃុំគ ស្រុកត្បូងឃ្មុំ សម្រាប់ស្រោចស្រពដំណាំចំការចំរុះលើផ្ទៃដី ១៣ហិកតា រួមមាន ដូងក្រអូប ដូងខ្មែរ ក្រូច ធុរេន ប៊័រ សៅម៉ៅ... ក្រោយពេលជួយពិនិត្យ និងរៀបចំ ឃើញថាកសិករត្រូវការពេលប្រហែល១២ ថ្ងៃទៀតទើបអាចរៀបចំរួចរាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter