ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញរួមមាន ៖
-លោក ដុក សាវឿន អនុប្រធានការិ.ក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
-លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ
បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុក នៅស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាល លោក អភិបាលរងស្រុកអូររាំងឪ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីមេឃុំ
និងមន្រ្តីជំនាញជុំ វិញស្រុក ដោយបានបញ្ចូលគម្រោងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី សុខភាពសត្វ និងជលផល គាំទ្រដល់ឃុំ ក្នុងស្រុកអូររាំងឪ សរុបចំនួន ១៦គម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម