ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញរួមមាន ៖
-លោក ចិន ចន្ថា អនុប្រធានការិយាល័យផែនការ គណនេយ្យ
-លោក ខឹម តាំងលាង មន្រ្តីការិយាល័យកសិកម្មស្រុកតំបែរ
បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុក នៅស្រុកតំបែរ ក្រោមអធិបតីភាព លោក នាដ្ឋ រាវុទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុកតំបែរ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីមេឃុំ និងមន្រ្តីជំនាញជុំ វិញស្រុក ដោយបានបញ្ចូលគម្រោងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី សុខភាពសត្វ និងជលផល គាំទ្រដល់ឃុំ ក្នុងស្រុកតំបែរ សរុបចំនួន ២៨គម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម