ព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញរួមមាន ៖
-លោក ចិន ចន្ថា អនុប្រធានការិយាល័យផែនការ គណនេយ្យ
-លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុក នៅស្រុកមេមត់ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាល លោក អភិបាលរង ស្រុកមេមត់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីមេឃុំ និង មន្រ្តី ជំនាញជុំ វិញស្រុក ដោយបានបញ្ចូលគម្រោងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី សុខភាពសត្វ និងជលផល គាំទ្រដល់ឃុំ ក្នុងស្រុកមេមត់ សរុបចំនួន ២១គម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម