ចុះពិនិត្យប្រឡាយទឹកដែលមានបញ្ហាស្ទះ បណ្តាលឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ នៅសង្កាត់សួង ក្រុងសួង
ចេញ​ផ្សាយ ០៥ តុលា ២០១៨
193

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨

+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក ទូច ចាន់សុផល ប្រធានការិយាល័យកសិកម្មក្រុងសួង
+លោក លាន ធារ៉ា អនុប្រធានការិយាល័យកសិកម្មក្រុងសួង
+លោក សេង តុលា មន្ត្រីការិយាល័យកសិកម្មក្រុងសួង បានចុះពិនិត្យប្រឡាយទឹកដែលមានបញ្ហាស្ទះ បណ្តាលឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ នៅសង្កាត់សួង ក្រុងសួង ក្នុងការចុះពិនិត្យនេះ ដឹកនាំដោយ លោក ព្រាប ណាលីន
អភិបាលរងក្រុងសួង និងសហការជាមួយ
កម្លាំងប៉េអឹមក្រុង អាជ្ញាធរមូលដ្ឋាន
-តាមការពិនិត្យឃើញថាប្រឡាយទឹកមានសភាពរាក់ តូច ស្មៅដុះពេញប្រឡាយ
គ្មានប្រឡាយមេដើម្បីរំដោះទឹក ក្នុងនោះដែរមានការដាក់ ស្បៃមុងដើម្បីចាប់ត្រី ជាច្រើនកន្លែង បណ្តាលឲ្យស្ទះផ្លូវទឹក
ហើយអាជ្ញាធរ បានចុះរុះរើចេញ រួចយកមកដុតកម្ទេចចោល និងចាក់កូនត្រីប្រលែងចូលប្រឡាយវិញ និងបានណែនាំ
ប្រជាពលរដ្ឋ កុំឲ្យយកស្បៃមកដាក់ទៀត
វាធ្វើឲ្យប៉ះពាល់ត្រី និងធ្វើឲ្យស្ទះផ្លូវទឹក។
-តាមការបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋាន នៅឆ្នាំ២០១៩ បានលើកគម្រោងស្តារ និងជួសជុលប្រឡាយឡើងវិញផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter