ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨
កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មានការចូលរួមពីកម្លាំង ស/ហ សាមគ្គីមាត់ឃ្មង់ ចុះត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ចំណុចជ្រោយស្រឡៅ ឃុំទន្លេបិទ ចំណុចបឹងក្រចាប់ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ចំណុចបឹងខ្នក់ ស្រុកអូររាំងឱ បានប្រទះឃើញ មានការនេសាទដោយប្រើឧបករណ៍ស្បៃមុង ក្រុមការងារបានធ្វើការដកហូត និង កម្ទេចចោលវត្ថុតាង នៅនឹងកន្លែង តែម្តង ស្មើរនិង(០១ករណី) រួមមាន៖
១,លូស្បៃមុង ចំនួន ៣០មាត់
២,របាំងស្បៃមុងចំនួន ១៥០០ ម៉ែត្រ
៣,បង្គោលចម្រឹងចំនួន ៥៤០ដើម
៤,ចាក់លែងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញ ចំនួន ៧៥០គឺឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម