កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ
ចេញ​ផ្សាយ ០៥ តុលា ២០១៨
168

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨

កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងគណ:បញ្ជាការឯកភាពស្រុកក្រូចឆ្មារ ដឹកនាំដោយលោក ឃុត ឡាដែន អភិបាលរងស្រុកក្រូចឆ្មារ និងមានការចូលរួមពីកម្លាំងសហគមន៍នេសាទ២៩ វិច្ឆិកានិងស/គ សំបុកសត្វសែនជ័យ បានចុះធ្វើការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល ចំណុច បឹងតាជី បឹងកណ្តេរ និងចំណុចទួលប្រសូត្រ ឃុំឈូក ស្រុកក្រូចឆ្មារ បានប្រទះឃើញ មានការនេសាទដោយប្រើឧបករណ៍ស្បៃមុង និងនេសាទដោយឧបករណ៍ លប ណ រ៉ាវ ខុសច្បាប់ ក្រុមការងារបានធ្វើការដកហូត និង កម្ទេចចោលវត្ថុតាង នៅនឹងកន្លែង តែម្តង ស្មើរនិង(០២ករណី) រួមមាន៖
   ១,លូស្បៃមុង ចំនួន ២៥មាត់
   ២,របាំងស្បៃមុងចំនួន ១២៥០ ម៉ែត្រ
   ៣,បង្គោលចម្រឹងចំនួន ៦២៥ ដើម
   ៤,ចាក់លែងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញ ចំនួន ១២៥គឺឡូក្រាម។
   ៥,ឧបករណ៍លប ណ រ៉ាវ ចំនួន៣ មាត់
   ៦,របាំងរ៉ាវ ចំនួន ១៥០ ម៉ែត្រ
   ៧,បង្គោលចម្រឹងចំនួន ៧៥ ដើម
   ៨,ចាក់លែងត្រីចំរុះ ចំនួន១៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter