ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
-លោក ផុនសារ៉ុម ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
បានចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមសត្វ (គោ) និងបណ្ដុះបណ្ដាលស្ដីពីផលិតកម្មបន្លែ ដល់កសិករនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន ២ (LASED II) ដែលមានកសិករចូលរួម២៣នាក់ ក្នុងនោះស្រី១៨នាក់។ ក្នុងវគ្គបណ្ដុះបណ្ដាលបានលើកឡើងពីបច្ចេកទេស និងការលើកបញ្ហាជួបប្រទះរបស់សិក្ខាកាម ដំណោះស្រាយ រួមទាំការអនុវត្តបង្ហាញផ្ទាល់ជូនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល និងមានចែកគ្រប់ពូេជបន្លែមួយចំនួនដល់កសិករសម្រាប់យកទៅអនុវត្តនិងដាំតាមផ្ទះសាកល្បង។