ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨
-លោក ផុន សារ៉ុម ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
បានចុះតាមដាន ត្រួតពិនិត្យ ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល នៅការិយាល័យកសិកម្មស្រុកមេមត់ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់
លោកប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានពិនិត្យបញ្ជីវត្តមានតាមអនុក្រឹតលេខ៥៦ ឃើញថា ការិយាល័យកសិកម្មស្រុកមេមត់ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ បានអនុវត្តទៅតាមអនុក្រឹតលេខ៥៦អនក្រ-បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា តែទោះបីជាបានអនុវត្តតាមក៏ដោយក៏នៅមានចំណុចខ្វះខាតមួយចំនួន ហើយបានពន្យល់និងណែនាំបន្ថែម ដើម្បីអនុវត្តបានត្រឹមត្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម