ថ្ងៃពុធ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានចុះជំនួបពិភាក្សាជាមួយអង្គការសហប្រជាជាតិ សិទ្ធិមនុស្ស (UNITED NATIONS HUMAN RIGHTS) ជាមួុយតំណាងក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីអនុវត្តគម្រោងខេត្ត មន្ត្រីស្រុក និងមេឃុំជាំក្រវៀន និងចុះពិនិត្យការចិញ្ចឹមមាន់បង្ហាញយកសាច់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន និងរសៀលបន្តចុះពិនិត្យកសិករដាំបន្លែ និងចែកពូជបន្លែអោយកសិករដាំតាមផ្ទះចំនួុន3គ្រួុសារ មានដំណាំត្រសក់ ត្រឡាច និងម្ទេស ដល់កសិករនៅភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម