ចុះធ្វើការអង្កេត​បរិមាណផលិតផលដំឡូងមី
ចេញ​ផ្សាយ ០៥ តុលា ២០១៨
308

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

-លោកស៊ុន​ សារ៉ាត់​ អនុប្រធាន​មន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ​
-លោករ័ត្ន​ សំណព្វ​ អនុប្រធាន​ការិយាល័យ​កសិឧស្សាហកម្ម​
-លោកហ៊ន់​ រី​ មន្ត្រី​ការិយាល័យ​កសិឧស្សាហកម្ម​
-លោកផាត់​ ប៊ុនផោន​មន្រ្តី​ការិយាល័យ​គ្រឿងយន្តកសិកម្ម
-កញ្ញា​ លី​ ស្រី​លីស​ មន្ត្រី​ការិយាល័យ​ផែនកា​ គណនេយ្យ​
-លោក​ខែម​ តាំង​លាង​ មន្ត្រី​កសិកម្ម​ស្រុក​តំបែរ
បានចុះធ្វើការអង្កេត​បរិមាណផលិតផលដំឡូងមី​ ទទួល​បានលទ្ធផលដូចខាងក្រោមៈ
១.នៅភូមិក្បាលបឹងសេះកើត​ ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ​ ចំនួន​២សំណាក់​ដែលក្នុង១សំណាកទំហំ(2*4)ម៉ែត្រការ៉េ​ ទទួលទិន្នផលប្រមាណ​ ៣០តោន/ហិចតា
២.នៅភូមិខ្ជាយ​ ឃុំតំបែរ​ ស្រុកតំបែរមាន១សំណាកដែលទទួលបានទិន្នផលប្រមាណ១៩តោន/ហិកតា។ចំពោះតម្លៃដំឡូងមីស្រស់នៅសាយឡូ​ ៤៣០៛/គ.ក
៣- ចុះពិនិត្យសាយឡូប្រមូលទិញដំឡូងមី ដោយប្រមូលទិញបានក្នុងមួយថ្ងៃពី ៤០-៥០តោន/ស្រស់ ហើយទិញក្នុងតម្លៃ៤៣០៛/គក និងយកទៅលក់បន្តទៅវៀតណាមនៅច្រកដារ ក្នុងតម្លៃ៤៨០-៥០០៛/គក។
បន្ទាប់ពីចុះអង្កេតបរិមាណផលដំឡូងមី​ ក្រុមការងារបានចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៅឃុំតំបែរសង្កេតឃើញថាដំណាំបន្លែមានការលូតលាស់ធម្មតា​ និងកំពុងរៀបចំដីសម្រាប់ដាំបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter