ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមមាន
លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
លោក ឯក ឥរិយា នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ
លោក អុល អែម មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ
លោក សយ ស៊ាងហុង មន្ត្រី
លោក អេង បូរម្យ មន្ត្រីកិច្ចសន្យា
លោក ចែម គឹមឈឿន មន្ត្រីកិច្ចសន្យា
លោក ជឹម ប៊ុណ្ណារ៉េត មន្ត្រីកិច្ចសន្យា អធិការដ្ឋានជលផលមេគង្គ ចុះត្រួតពិនិត្យបទល្មើសជលផល ចំណុចជ្រោយស្រឡៅ បឹងត្រែង ទំនប់កុមារ និងក្រោយភូមិដូនម៉ៅ ឃុំទន្លេបិទ និងឃុំជីរោទិ៍2 ស្រុកត្បូងឃ្មុំ សម្រេចបាន(០១ករណី) ក្នុងនោះកម្ទេចនិងបំផ្លាញចោល រួមមាន៖
១,លូស្បៃមុង ចំនួន ២៥មាត់
២,របាំងស្បៃមុងចំនួន ១២៥០ ម៉ែត្រ
៣,បង្គោលចម្រឹងចំនួន ៨៧៥ដើម
៤,ចាក់លែងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញ ចំនួន ១២៥គឺឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម