ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំ
ចេញ​ផ្សាយ ២៦ កញ្ញា ២០១៨
125

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

ត្បូងឃ្មុំ ថ្ងៃអង្គារ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥  ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំ ពង្រឹងសមត្ថភាពមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលកិច្ចប្រជុំប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីអនុប្រធាន និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសរុបចំនួន៣រូប។
កិច្ចប្រជុំនេះមានគោលបំណង៖
១.រៀបចំសេចក្តីពង្រាងការបែងចែកភារកិច្ចមន្រ្តីតាមផ្នែកក្នុងការិយាល័យ
២.ប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមលើការងារគ្រប់និងដឹកនាំការិយាល័យរបស់ លោកអនុប្រធានមន្ទីរ
៣.ចែករំលែកបទពិសោធន៍ការងារគ្រោងថិកា និងការអនុវត្តសកម្មភាពក្នុងគម្រោងនានារបស់មន្ត្រីការិយាការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៤.ពិភាក្សាលើការរៀបចំផែនសកម្មភាព និងថវិកាក្នុងកម្មវីធី Aspire របស់ការិយាល័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter