ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨
+លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះណែនាំ ផ្ដល់បច្ចេកទេស និងប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមដល់ក្រុមផលិតកម្មដំណាំបន្លែ ដំណាំម្រេច និងចិញ្ចឹមមាន់ របស់សហគមន៍កសិកម្មពពេលមានជ័យ នៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក សហគមន៍កសិកម្មតំបែរមានជ័យ នៅភូមិផ្អាវ និងសគមន៍កសិកម្មកសិករត្បូងឃ្មុំ នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ដោយបានជួបសំណេះណាល និងផ្ដល់ប្រសាសន៍ណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំ និងសមាជិកសគមន៍ចំនួន១៨នាក់ ស្រី ៣នាក់។