-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក ហន អឿនមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក សេង សីសាក់មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍
-លោក លី រមនា មន្ត្រីការិយាល័យកសិកម្មស្រុកមេមត់
1.ចុះរៀបចំចងក្រងក្រុមផលិតកម្មបន្លែ និងផលិតកម្មមាន់សាច់
2.យុទ្ធនាការការពារជំងឺឆ្លង
ក្នុងទីតាំងដីសម្បទានសង្គមកិច្ច នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លទ្ធផលសម្រេចបាន
កសិករចូលរួមក្នុងការរៀបចំចងក្រងក្រុមផលិតកម្មចំនួុន63នាក់ ស្រី47នាក់ ក្នុងនោះ អ្នកចូលរួមក្រុមផលិតមាន់មានចំនួុន17គ្រួុសារ និងអ្នកចូលរួមក្រុមផលិតកម្មបន្លែមានចំនួុន15គ្រួុសារ ក្រៅពីនោះ អ្នកមិនទាន់បានចូលរួមក្រុម ដោយសារខ្វះទីតាំងនិងទឹកសម្រាប់ស្រោចស្របដំណាំ។ ចំនែកសកម្មភាពយុទ្ធនាការការពារជំងឺយើង បានចុះបាញ់ថ្នាំសម្លាប់មេរោគចំនួុន59ខ្នងផ្ទះ ស្មើនឹង59គ្រួុសារ ដែលមានមាន់សរុបចំនួុន1378ក្បាល ធ្វើវ៉ាក់សាំងការពារជំងឺមាន់ចំនួុន73ក្បាល និងបន្តការធ្វើវ៉ាក់សាំងបន្ថែមទៀត ចុះព្យាបាលជំងឺមាន់ ចែកថ្នាំវីតាមីន និងថ្នាំព្យាបាលចំនួុន20គ្រួុសារ។ មន្ត្រីជំនាញបានណែនាំភ្នាក់ងារសុខភាពសត្វភូមិ អោយបន្តការធ្វើវ៉ាក់សាំង តាមដាន និងជួុយព្យាបាលជំងឺសត្វបន្តទៀត។