ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨
លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានសម្របសម្រួលពីលោកប្រធានការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ បានជូន នាយកដ្ឋានកសិឧស្សាហកម្ម សហការណ៍ជាមួយវិទ្យាស្ថានការពាររុក្ខជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិន ចុះទស្សនកិច្ចសិក្សាលើការដាំដុះដំណាំបន្លែ ម្រេច របស់កសិករនៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងសិក្សាអំពីកត្តាចង្រៃ (ជំងឺ និងសត្វល្អិត)។
ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សានៅចម្ការរួច គណៈប្រតិភូចិន បានជួបពិភាក្សាបន្ថែមជាមន្រ្តីនៃមន្ទីរកសិកម្ម នាឱកាសនោះផងដែរ ខ្ញុំបាទបានធ្វើការបង្ហាញពីស្ថានភាពទូទៅលើវិស័យកសិកម្មក្នុងខេត្តត្បូឃ្មុំ។
ភាគីចិន បានសម្ដែងការអរគុណសម្រាប់ការទទួលជួប និងជូនចុះពិនិត្យចម្ការបន្លែរបស់កសិករ ព្រមទាំងបានធ្វើការកោតសរសើរចំពោះស្ថានភាពដី និងដំណាំមានភាពល្អប្រសើរ តែដំណាំបន្លែខ្លះមានការរាលដាលនូវជម្ងឺផ្សិត ចំពោះសត្វល្អិតមិនមានអ្វីជាគត់សម្គាល់នោះទេ។
ភាគីចិនបានធ្វើការសន្យានិងយកលទ្ធផលនេះធ្វើការសិក្សា និងអាចរៀបចំធ្វើចម្ការពិសោធន៍បង្ហាញដល់កសិករ ក៏ដូចជាមន្ត្រីបច្ចេកទេសកសិកម្មផងដែរ ជាពិសេសនោះលោកបានបង្ហាញនូវការផ្ដល់អាហាររូបករណ៍ដល់មន្រ្តីបច្ចេកទេសក្មេងនៅវិទ្យាស្ថាននោះផ្ទាល់ នៅប្រទេសចិនផងដែរ។