ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨
-លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ
-លោក ង៉ែត សំបឿន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-កញ្ញា ឆោម ស្រីម៉ៅ មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក លី ហាក់ មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិកចុះពិនិត្យការបង្កបង្កើនផល និងស្ថានភាពដំណាំស្រូវ នៅឃុំជីគរ ស្រុកត្បូងឃ្មុំ។ ក្រុមការងារបានចុះពិនិត្យដំណាំស្រូវជាក់ស្តែង ជារួមឃើញថាដំណាំស្រូវស្រាល បានដាំដុះជាលើកទី២ បានរួចរាល់ហើយ ម្យ៉ាងទៀតទាំងដំណាំស្រូវស្រាល កណ្តាល និងធ្ងន់ មានការលូតលាស់ល្អធម្មតា និងស្រែមមួយចំនួនមានទឹក និងស្រែមួយចំនួនកំពុងចាប់ ផ្តើមខ្វះទឹក។ ហើយប្រសិនបើមិនទទួលបានទឹកភ្លៀងក្នុងរយ:ពេល១៥ថ្ងៃ ខាងមុខដំណាំស្រូវ និងទទួលរងផលប៉ះពាល់ខ្វះទឹក ចំពោះមុខស្ថានភាពនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យ និងតាមដានជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម