ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨
លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ
លោក មាន វ៉ាន់ឡាយ មន្ត្រីការិយាល័យកសិកម្មស្រុកអូរាំងឪសហការចាមួយ លោក ងួន ប៊ុនណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានដឹកនាំសហការី និងការិយាល័យជំនាញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវនៅភូមិដើមចង្ក្រាន ភូមិចំការគ ត្រាចជ្រុំ ឃុំចក ស្រុកអូររាំងឪ
»ជាលទ្ធផល សង្កេតឃើញថា ដំណាំស្រូវដែលខ្វះខាតទឹក នាពេលកន្លងមក បានល្អប្រសើរមកវិញច្រើនហើយ ដោយសារមានភ្លៀងធ្លាក់មកខ្លះ តែមានមួយចំនួនតូចនៅក្រៀមតិចៗ ដោយសារស្ថានភាពដីស្រែទួល មិនដក់ទឹក និងជាដីគ្រួស ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម