ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
133

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

-លោក ដុក សាវឿន មន្ត្រីទទួលបន្ទុកការិ.ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ង៉ែត សំបឿន មន្ត្រីការិ.ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ឃាង ខៃ មន្រ្តីការិយាល័យកសិកម្មស្រុកពញាក្រែក
-លោក ធី សុធា មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក បានសហការជាមួយរដ្ឋបាលស្រុកពញាក្រែក ដែលដឹកនាំដោយលោក សុខ មករា អភិបាលរងស្រុកពញាក្រែក ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត នៅឃុំដូនតី ដែលមានការចូលរួមពីអាជ្ញាធរភូមិ និងឃុំផងដែរ។ ក្រុមការងារបានចុះដកស្រូវពិនិត្យជាក់ស្តែងហើយបានសន្និដ្ឋានថាស្រូវនិងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរហើយប្រសិនបើមិនទទួលបានទឹកភ្លៀងក្នុងរយ:ពេល១៥ថ្ងៃខាងមុខ ស្រូវនិងរងការខូចខាតប្រមាណ២០% នៃផ្ទៃដីស្រូវដែលប៉ះពាល់សរុប (៩៧៨ ហ.ត)។ ក្នុងករណីមានភ្លៀងធ្លាក់ដំណាំស្រូវអាចលូតលាស់មកវិញ ប៉ុន្តែទិន្នផលនិងថយចុះព្រោះស្រូវស្ថិតនៅដំណាក់កាលពន្លូតដើមនិងដំណាក់កាលកំណកំណើតគួរ។

ចំនួនអ្នកចូលទស្សនា
Flag Counter