ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
លោក ធីម ធួក មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានចុះពិនិត្យ និងណែនាំបច្ចេកទេសដាំដុះបន្លែយកស្លឹក ក្នុងផ្ទះសំណាញ់ដល់កសិករ
+សកម្មភាពនិងលទ្ធផល
- ពិនិត្យបន្លែយកស្លឹកនៅក្នុងផ្ទះសំណាញ់ ឃើញថាមានការស៊ីបំផ្លាញ់ពីដង្កូវមួយចំនួន និងណែនាំឲ្យកសិករចាប់ដង្កូវទាំងនោះចេញ
- ពិនិត្យកន្លែងដាំត្រសក់ចំណារ ប៉េងបោះ និងម្ទេស មានការលូតលាស់ល្អ និងណែនាំគាត់ឲ្យត្រួតពិនិត្យកត្តាចង្រៃជាប្រចាំ
- ពិភាក្សាជាមួយកសិករពីការធ្វើផែនការដាំដុះ នៅរដូវកាលបន្ទាប់ និងជាតម្រូវការរបស់ទីផ្សារ
- ធ្វើបង្ហាញពីការសាបកូនស្ពៃចង្កឹះ និងការថែទាំកូនបន្លែមុនពេលយកទៅស្ទូងកូន
- ជួយរៀបចំប្រក់ស្បៃ និងការថែទាំផ្ទះសំណាញ់ នៅភូមិស្រម៉រ ភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ និង ភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក