ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្ដការដឹកនាំក្រុមការងារមន្រ្តីការិយាល័យផែនការ គណនេយ្យចំនួនពីររូប លោក ចិន ចន្ថា និងកញ្ញា នី ស្រីលីសចុះត្រួតពិនិត្យការអនុវត្តនីតិវិធីក្នុងការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចលនវត្ថុ អចលនវត្ថុ ដែលខូចខាត បាត់បង់គុណភាព នៅការិយាល័យកសិកម្មស្រុកតំបែរ ការិយាល័យកសិកម្មក្រុងសួង កសិកម្មស្រុកអូររាំងឪ និងការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម