ចុះត្រួតពិនិត្យតាមដាន និងពង្រឹងវត្តមានមន្រ្តីនៅការិយាល័យកសិកម្មស្រុកតំបែរ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
186

ថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធស័កពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

 លោក ផុន សារ៉ុម អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានដឹកនាំមន្រ្តី០២រូប ចុះត្រួតពិនិត្យតាមដាន និងពង្រឹងវត្តមានមន្រ្តីនៅការិយាល័យកសិកម្មស្រុកតំបែរ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ។ ជាលទ្ធផល នៅការិយាល័យកសិកម្មស្រុកតំបែរ បានជួបមន្រ្តី០២រូប គឺលោក ស្រ៊ី ចាន់សល់ និងលោក ខែម តាំងលាង។ ចំណែកសង្កាត់រដ្ឋបាលព្រៃឈើបានជួបមន្រ្តី០១រូប គឺលោកមិញ ចាន់ណា នាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ។ ក្នុងនោះ លោក ផុន សារ៉ុម បានណែនាំមន្រ្តីខាងលើឲ្យមកធ្វើការបានទៀងទាត់ពេលវេលា ដោយយោងទៅតាមអនុក្រឹត្យលេខ ៥៦ និងរៀបចំនិងបំពេញចំណុចខ្វះខាតផ្សេងៗនៅលើបញ្ជីវត្តមានរួចផ្ញើមកមន្ទីរឲ្យបានទៀតទាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter