ចុះត្រួតពិនិត្យបទល្មើសជលផល ចំណុចជ្រោះធំ ឃុំព្រះធាតុ ស្រុកអូររាំងឱ និង ចំណុច ជ្រោយស្រឡៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ
ចេញ​ផ្សាយ ០១ កញ្ញា ២០១៨
151

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨

+ លោកស៑ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹមនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ
 ចុះត្រួតពិនិត្យបទល្មើសជលផល ចំណុចជ្រោះធំ ឃុំព្រះធាតុ ស្រុកអូររាំងឱ និង ចំណុច ជ្រោយស្រឡៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បានប្រទះឃើញ ការនេសាទដោយប្រើឧបករណ៍ស្បៃមុង  ក្រុមការងារបានធ្វើការដកហូត និង កម្ទេចចោលវត្ថុតាង នៅនឹងកន្លែង តែម្តង ស្មើរនិង(០១ករណី) រួមមាន៖
   ១,លូស្បៃមុង ចំនួន ៤០មាត់
   ២,របាំងស្បៃមុងចំនួន ២០០០ម៉ែត្រ
   ៣,បង្គោលចម្រឹងចំនួន ១០០០ដើម
   ៤,ចាក់លែងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញ ចំនួន ៣២០គឺឡូក្រាម។

លោកស្រី ឡាត់ សុភារី និងលោកស្រី យីន ចាន់ធៀង សហការជាមួយមន្ត្រីនាយកដ្ឋានគុណភាពកែឆ្នៃនៃរដ្ឋបាលជលផល ចុះត្រួតពិនិត្យទីកន្លែងសិប្បកម្មទឹកត្រី នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ

ចំនួនអ្នកចូលទស្សនា
Flag Counter