ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨
លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ក្រុមព្រឹក្សាឃុំមៀន និងកម្លាំងរដ្ឋបាលសាលាស្រុកអូររាំងឱ ដឹកនាំដោយអភិបាលរងស្រុក ចុះត្រួតពិនិត្យបទល្មើសជលផល ចំណុចបឹងក្រពិត ឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឱ ខេត្ដត្បូងឃ្មុំ សម្រេចបាន(០១ករណី) បំផ្លាញចោល៖
១,លូស្បៃមុង ចំនួន ១១២មាត់
២,របាំងស្បៃមុងចំនួន ៥៦០០ម៉ែត្រ
៣,បង្គោលចម្រឹងចំនួន ២៨០០ដើម
៤,ចាក់លែងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញ ចំនួន១៦៨០គឺឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម