ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨
លោក ធីម ធួក មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានចុះអនុវត្តបង្ហាញស្តីពីការដាំដុះដំណាំបន្លែរបស់កសិករ លើមុខដំណាំស្ពៃចង្កឺះ ស្ពៃតឿ និងប៉េងបោះ នៅក្នុងផ្ទះសំណាញ់
+សកម្មភាព និងលទ្ធផល
-ណែនាំកសិករពីបច្ចេកទេសមុនពេលយកកូនបន្លែទៅដាំលើរង ពេលវេលាដាំដុះ និងក្រោយពេលដាំថ្មីៗ
-ត្រូវសម្អាតស្មៅ រុក្ខជាតិចង្រៃផ្សេងៗ នៅក្នុងនិងក្រៅផ្ទះសំណាញ់អោយបានស្អាតជាប្រចាំ
-ត្រូវចេះអង្កេតមើលសត្វល្អិត ឬជំងឺផ្សេងៗ ស្ថានភាពការលូតលាស់របស់បន្លែបន្ថែមទៀត
-ត្រូវចេះ ថែទាំ និងត្រួតពិនិត្យប្រពន្ធដំណក់ទឹក អោយបានត្រឹមត្រូវ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកត្បូងឃ្មុំ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម