បណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្តធ្វើជីកំប៉ុស្ដិ៍គោក
ចេញ​ផ្សាយ ១៣ សីហា ២០១៨
151

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨

លោក ហន អឿនមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
លោក លី រមនាមន្ត្រីការិយាល័យកសិកម្ម​ស្រុកមេមត់
ចុះបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្តធ្វើជីកំប៉ុស្ដិ៍គោក ដល់កសិករនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលមានអ្នកចូលរួម26នាក់ ស្រី15នាក់។
និងបានចុះពិនិត្យស្ថានភាពចិញ្ចឹមមាន់បង្ហាញយកសាច់ចំនួុន7គ្រួុសារក្នុងនោះដែរជាលទ្ធផលឃើញថាការចិញ្ចឹមមាន់យកសាច់របស់កសិករចំនួុន3គ្រួុសារមានភាពល្អប្រសើរនិងទំងន់មាន់មានចាប់ពី0.8ទៅ1.5គីឡូក្រាម និងមានកសិករផ្សេងទៀតដែលដាក់មាន់ចិញ្ចឹមក្រោយមានការលូតលាស់ល្អបង្គួរ។
ទន្ទឹមនិងនោះការចិញ្ចឹមមាន់របស់កសិករក៏ជួុបប្រទះនឹងជំងឺមួុយចំនួុនដូចជា:ផ្ដាសាយ ព្រូន អៀន និងដំបៅភ្នែកជាដើម។ ជាមួុយគ្នានោះដែរលោក លី រចនា មន្រ្តីជំនាញបានផ្ដល់ការណែនាំបន្ថែម ដើម្បីបង្ការនិងទប់ស្កាត់បញ្ហាទាំងនេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter