ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ បានចុះពិនិត្យទួលសុវត្ថិភាពវត្តទួលឃ្លាំងស្រុកអូររាំងឪ ដែលមានប្រជាពលរដ្ឋមកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រំប្រទល់ជាប់គ្នា ៤០គ្រួសារ មកតាំងទីលំនៅនិងមានគោ ប្រមាណ ១៦០ក្បាលផងដែរ។ ខ្ញុំនិងលោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ លោក ង៉ែត សំបឿន មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានបង្ហាញពីវឌ្ឍនភាពនៃការពិសោធន៍ពូជស្រូវខា ១៥ នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ។ ក្នុងឱកាសនោះ ខ្ញុំ បានលើកយកមកពន្យល់កសិករពី —ការរៀបចំដី ការប្រើពូជស្រូវ —ការព្រោះគ្រាប់ស្រូវ—ការប្រើជីបន្ថែម —វិធានការពារកត្តាចង្រៃនិងការប្រើថ្នាំពុលកសិកម្ម ដែលកាត់បន្ថយថ្លៃដើមផលិតនិងរក្សាបានទិន្នផលខ្ពស់ បង្កើនប្រាក់ចំណេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម