ចុះពិនិត្យទីតាំងរងការប៉ះពាល់ដោយទឹកជំនន់លើដំណាំពោត
ចេញ​ផ្សាយ ២៣ កក្កដា ២០១៨
260

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨

+លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំសហការីចុះពិនិត្យទីតាំងរងការប៉ះពាល់ដោយទឹកជំនន់លើដំណាំពោតរបស់ប្រជាកសិករប្រមាណ៥១៣គ្រួសារ លើផ្ទៃដីដែលបានលិចលង់១៧៧ហិកតានៅភូមិទី១ ភូមិទី២ ស្ថិតក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទបានផ្តល់អានុសាសន៍ណែនាំដល់ប្រជាកសិករត្រូវតែខំប្រឹងប្រមូលផលបន្ទាន់អោយបានទាន់ពេលវេលា និងគួរជ្រើសពូជណាដែលអាចប្រមូលផលបាននៅមុនពេលរដូវទឹកឡើងនៅឆ្នាំក្រោយ។
តាមប្រសាសន៍របស់លោកមេឃុំកំពង់ទ្រាសបានបញ្ជាក់ថា ប្រសិនបើទឹកនៅតែបន្តកើនឡើងទៀត នឹងអាចប៉ះពាល់ដល់ដំណាំពោតរបស់ប្រជាកសិកររហូតដល់៧០%នៃផ្ទៃដីដំណាំពោតសរុប៩០០ហិកតា និងដំណាំបន្លែជាង១៥ហិកតា លើផ្ទៃដីសរុប៩៤០ហិកតា ដែលទើបតែប្រមូលផលបាន២៥%ប៉ុន្នោះ។ ពេលនេះប្រជាកសិករបានកំពុងតែបង្ខំចិត្តប្រមូលផលទាំងពោតមិនទាន់គ្រប់អាយុកាលប្រមូលផលនៅឡើយ ដោយមានពូជ៣ប្រភេទគឺ ប្រភេទពូជជើងពាន  ពូជ៨៨ និងប្រភេទពូជពោតសំឡី។
គិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ ទឹកទន្លេមិនទាន់ស្រកនៅឡើយទេ គឺកំពុងស្ថិតនៅក្នុងការព្រួយបារម្មណ៍ដល់ប្រជាកសិករនៅតំបន់នោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter