ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក សយ ស៊ាងហុង មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក សេង ប៊ុនសុង មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
បានចុះដល់ទីតាំងផ្ទាល់នៅតំបន់ដីព្រៃលិចទឹកនៃដែននេសាទជលផលមាត់ឃ្មង់ និងដីព្រៃលិចទឹកដែនអភិរក្សបរិស្ថានមាត់ឃ្មង់ នៅតំបន់ភូមិយាយសរ ឃុំទន្លេបិទ ឆ្ពោះទៅកាន់តំបន់អភិរក្សបឹងត្រែង ទទួលបានលទ្ធផលដូចខាងក្រោម៖
1-ការជីក ឈូសឆាយធ្វើផ្លូវនេះមានប្រវែងប្រហែល១៤០០ម៉ែត្រ នៅសល់ប្រវែងប្រហែល១៥០ម៉ែត្រនឹងរួចរាល់ឡើងដល់ផ្លូវជាតិលេខ៧
2-ផ្លូលដែលបានឈូស និងចាក់រួចរាល់មានកម្ពស់ប្រហែល ២ម៉ែត្រ និងទ្រង់ផ្លូវប្រវែង៨ម៉ែត្រ
3-មិនមានសកម្មភាពឈូសឆាយចាក់ដីធ្វើផ្លូវបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម