ពេលព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការណ៍ជាមួយសហគមន៍នេសាទបឹងកំពិត ឃុំមៀន ឃុំព្រះធាតុ ស្រុកអូររាំឪ ចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចស្ពានខ្ពស់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រុះរើ និកម្ទេចចោលរបាំងព្រួលផ្ចិតព្រែកចំនួន ០១ខ្សែ ប្រវែង ៦ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម និងលបចំនួន ២គ្រឿង។ ស្មើ ១ករណី។
ពេលរសៀល លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ រួមមាន
1.លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
2.លោក សេង ប៊ុនសុងមន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
3.លោក សយ ស៊ាងហុងមន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
4.លោក អេង បូរម្យ មន្ត្រីកិច្ចសន្យា
5.លោក ចែម គឹមឈឿន មន្ត្រីកិច្ចសន្យា
6. លោក ឡែន នគរបាលប៉ុស្តិ៍ទន្លេបិទ
7.លោក កង ស៊ាប សហគមន៍នេសាទបានចុះពិនិត្យមើលការលើកផ្លូវនៅឃុំទន្លបិទ
ការចុះពិនិត្យនេះមិនទទួលបានលទ្ធទេដោយសារអាកាសធាតុមិនអំណោយផលទៅមិនដល់គោលដៅ (ទៅដល់ពាក់កណ្តាលផ្លូវធ្លាក់ភ្លៀងខ្លាំង) កម្លាំងបានដកមកវិញ ពេលព្រឹកថ្ងៃ19/7/2018 ក្រុមការងារចុះទៅពិនិត្យម្តងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម