ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
អមដំណើដោយលោក ស៊ុនសារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសការី បានចុះចែកសំ្ភារ ពូជមាន់ និងបន្លែ ដល់កសិករចំនួន២គ្រួសារបន្ថែម ដើម្បីអនុវត្តបង្ហាញបច្ចេកទេស នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលក្នុងនោះរួមមានលទ្ធផលដូចខាងក្រោម៖
-ចំណីមាន់ចំនួន១បាវ
-ស្នូកទឹកនិងស្នូកចំណីចំនួន៣
-កូនមាន់៨០ក្បាល
-សំណាញ់ឃាំង២០គីឡូក្រាម
-ជីធម្មជាតិចំនួន២បាវ
-ទុយោទឹកសម្រាប់ស្រោចស្រប២ដុំ
-ប្លាស្ទិចសម្រាប់គ្របរងដំណាំ១ដុំ
-សំណាញ់ចំណារ៤ដុំ
-ពូជដំណាំជាច្រើនមុខ
បន្ទាប់ពីបានចែកជូនកសិកររួច លោកប្រធានមន្ទីរនិងសហការីបានពិនិត្យពីស្ថានភាពនៃការចិញ្ចឹមមាន់សាច់របស់កសិករចំនួន៤គ្រួសារ ហើយក្នុងមួយគ្រួសារមាន់មាន់ចំនួន៧០ក្បាល ជាមួយគ្នានោះដែរលោកប្រធានមន្ទីរ បានផ្ដល់អនុសាសន៍ណែនាំដល់កសិករពីការជ្រើសរើសពូជដំឡូងមីសម្រាប់យកទៅដាំដុះ និងបង្ហាញពីជំងឺដែលកើតមានលើដំឡូងមីផងដែរ។
ឆ្លៀតឳកាសពេលនោះដែរលោកប្រធានមន្ទីរបានផ្ដលអនុសាសន៍បន្ថែម ដោយឲ្យប្រជាពលរដ្ឋត្រៀមខ្លួន និងរៀបចំអត្តសញ្ញាណបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាម្ចាស់ប្រទេស ដោយរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម