ចុះត្រួតពិនិត្យបទល្មើសជលផល និងពិនិត្យមើលការជីកដីធ្វើផ្លូវក្នុងដែននេសាទ
ចេញ​ផ្សាយ ០៤ កក្កដា ២០១៨
126

ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨

កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មានសមាសភាពដូចខាងក្រោម៖

   ១,លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ 
   ២,លោក ជាម ប៉ង នាយរងខណ្ឌជលផលត្បូងឃ្មុំ
   ៣,លោក អុល អែម មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ
   ៤,លោក សយ ស៊ាងហុង មន្រ្តីជលផលត្បូងឃ្មុំ
   ៥,លោក អេង បូរម្យ មន្ត្រីកិច្ចសន្យាជលផលត្បូងឃ្មុំ
   ៦ លោក យ៉ា វណ្ណា មន្ត្រីកិច្ចសន្យាជលផលត្បូងឃ្មុំ
   ៧,លោក ចែម គឹមឈឿន មន្ត្រីកិច្ចសន្យាជលផលត្បូងឃ្មុំ
   
 បានចុះត្រួតពិនិត្យបទល្មើសជលផល និងពិនិត្យមើលការជីកដីធ្វើផ្លូវក្នុងដែននេសាទ ចំណុចក្បាលបឹងត្រែង ក្បាលបឹងគគីរ មកទល់ផ្លូវជាតិលេខ៧ របស់លោក លី ខេង តំណាងប្រជាពលរដ្ឋ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានប្រវែងសរុប ១៨០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លើផ្លូវចាស់ប្រវែង ៩០០ម៉ែត្រ និងសាងសង់លើផ្លូវថ្មីប្រវែង ៩០០ម៉ែត្រ ។

 ក្រុមការងារត្រួតពិនិត្យ វាយតម្លៃឃើញថា ស្ថាបនាផ្លូវសាធារណៈនេះ ស្តិក្នុងដែននេសាទ ប៉ះពាល់ព្រៃលិចទឹក។ បច្ចុប្បន្ន ការស្ថាបនាផ្លូវនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter