ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨
កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងកម្លាំងសហគមន៍នេសាទសំបុកសត្វសែនជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ បានចុះត្រួតពិនិត្យបទល្មើសជលផលចំណុច ព្រែកស្រះអង្កាម ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ បានប្រទះឃើញបទល្មើសនេសាទ ដាក់របាំងព្រួលផ្ជិតព្រែក ចំនួនមួយខ្សែ ក្រុមការងារបានធ្វើការរុះរើកម្ទេចចោលនៅនឹងកន្លែង (០១ករណី) រួមមាន៖
១,របាំងព្រួលផ្ជិតព្រែកប្រវែង15ម៉ែត្រ ចំនួន ០១ខ្សែរ
២,ឧបករណ៍យ៉រស្បៃមុងចាប់ត្រី ទំហំ (២,៥ម×២៥ម) ចំនួន ០១គ្រឿង
៣,បង្គោលចម្រឹងចំនួន ២៥ដើម
៤,ចាក់លែងត្រី ចំនួន ០២គឺឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម