ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក ហន អឿន មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
-លោក លី រមនា មន្ត្រីការិយាល័យកសិកម្មស្រុកមេមត់
បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រមូលសំណាកដី ដើម្បីយកទៅវិភាគ និងកំណត់ពីលក្ខណៈដី នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន២ (LASED II)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម