ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨
-លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក ហ៊ីម ភីរុន មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម
បានចូលរួមពិធីសំណេះសំណាល និងបើកឲ្យដំណើរការ អនុវិទ្យាល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យ ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ខ្លឹមផ្សារសំខាន់ចំនួនបីដែលឯកឧត្តមបណ្ឌិតបានលើកឡើងគឺ
១. បានថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក ដែលបានជួយជ្រោមជ្រែកគ្រប់បែបយ៉ាងឲ្យកើតមានអនុវិទ្យាល័យនេះឡើង
២. ជំរុញលើកទឹកចិត្តដល់សិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ជាពិសេសមាតាបិតាសិស្សក្នុងការផ្តល់ឱកាសឲ្យកូនៗបានរៀនសូត្រ ខ្ពង់ខ្ពស់
៣. វាយតម្លៃខ្ពស់ដល់មន្ទីរអប់រំខេត្តដែលយកចិត្តទុកដាក់ក្នុងការតម្រង់ទិសការអប់រំកម្រិតមូលដ្ឋាន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបង្រៀនផ្ទាល់ នៅអនុវិទ្យាល័យមួយនេះជាជាចុងក្រោយឯកឧត្តមបានលើកឡើងថាទៅអនាគតអនុវិទ្យាល័យនេះនឹងក្លាយទៅជាវិទ្យាល័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម