ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
+លោក ង៉ែត សំបឿន មន្ត្រិការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវខា១៥ និងណែនាំបច្ចេកទេសលើដំណាំស្រូវ ជាលទ្ធផល ស្រូវមានអាយុកាលស្រូវ១៧ថ្ងៃ រងការបំផ្លាញដោយសត្វល្អិត(ទ្រីប) និងបានណែនាំឲ្យកសិករពីវិធានការកម្ចាត់ទ្រីបដូចជា
-ប្រើស្បៃមុងសើមអូសពីលើស្រូវប្រមូលទ្រីបកំទេចចោល
-បញ្ចូលទឹកក្នុងស្រែឲ្យលិចស្រូវដែលរងការបំផ្លាញរយៈពេលពីរថ្ងៃ ទើបបង្ហូរទឹកចេញវិញ
-វិធានការគីមី គឺប្រើប្រាស់ប្រភេទថ្នាំកសិកម្មណាដែលមានធាតុសកម្មដូចជា អាបាមេទីន ( Abamectin ) សាភឺមេទ្រីន (Cy permethrin) ប្រូហ្វេណូហ្វូស (Profenofos) ភឺមេទ្រីន(Permethrin) នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម