ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
+លោក ធីម ធួក មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដាំដុះបន្លែសរីរាង្គក្នុងផ្ទះសំណាញ់ ជាលទ្ទផល កសិករឈ្មោះ ខឹម ចន្នី បានប្រើប្រាស់កំបោរកសិកម្ម ដាក់ជីទ្រាប់បាត រៀបចំរង និងប្រក់សំណាញ់រួចរាល់ ដោយឡែកកសិកឈ្មោះ លន់ ថេន ទើបតែបានប្រក់ដំបូល និងចាប់ផ្តើមរៀបចំរងបន្លែ និងបានត្រៀមជីឡរទឹករួចជាស្រេច។ កសិករទាំងពីរគ្រួសារមានបំណងចង់ដាំបន្លែយកស្លឹក ។ ផ្ទះសំណាញ់ទាំងពីរ មានចំនួន ៧រង (១ម៉ែត្រx២១ម៉ែត្រ) នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ និងភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក។