លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ពិធីប្រកាសត្រូវបានរៀបចំឡើងនៅលើកោះទ្រង់ ក្នុងខេត្តក្រចេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពាណិជ្ជករ និងនិស្សិតប្រមាណ ២០០នាក់។
#សូមបញ្ជាក់ថា នៅលើកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១គ្រួសារ ដែលក្នុងនោះ ១៥៥គ្រួសារ ទើបតែបានចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់។ តាមរយៈសមាជិកភាពនេះ បានធ្វើឲ្យប្រជាកសិករ រីករាយជាមួយទិន្នផលប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែ ក្នុងមួយដើម ចេញពីដើមក្រូចថ្លុងចំនួន ២,៤៧៤ដើម ក្នុងចំណោមដើមក្រូចថ្លុងសរុប ១៣,៧៩០ដើម។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់»