ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨
+លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីអនុវត្តគម្រោងជំរុញផលិកម្មស្បៀងថ្នាក់ខេត្តមាន
-លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោក សេង សីសាក់ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
និងថ្នាក់ក្រុង/ស្រុកគោលដៅមាន
-លោក សន មិនា មន្ត្រីទទួលបន្ទុកការិយាល័យ គ្រឿងយន្តកសិកម្ម
-លោក ឃាន ខៃមន្រ្តីការិយាល័យកសិកម្មស្រុកពញាក្រែក
-លោក ធី សុធា មន្រ្តីការិយាល័យកសិកម្មស្រុកពញាក្រែក
-លោក ឈាង ចាន់ស៊ីថា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក មាន វ៉ាន់ឡាយ មន្រ្តីការិយាល័យកសិកម្មស្រុកអូររាំងឪ
-លោក ទូច ចាន់សុផល ប្រធានការិយាល័យកសិកម្មក្រុងសួង
-លោក សេង តុលា មន្រ្តីការិយាល័យកសិកម្មក្រុងសួង
-លោក លី ដាលុច មន្រ្តីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ
-លោក រត្ន សំណព្វ មន្រ្តីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំចុះសម្របសម្រួលជូនក្រុមការងារPMOទទួលបន្ទុកដំណាំបន្លែនៃគម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ជាតិ ចុះពិនិត្យ តាមដានការងារផលិតកម្មដំណាំបន្លែរបស់ក្រុមកសិករទាំង១០ក្រុម នៅស្រុកពញាក្រែក០២ក្រុម ស្រុកត្បូងឃ្មុំ០៤ក្រុម ក្រុងសួង ០២ក្រុម និងស្រុកអូររាំងឪ០២ក្រុម របស់គម្រោងជំរុញលិតកម្មស្បៀងខេត្តត្បូងឃ្មុំ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់ក្រុមកសិករ បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ និងសំណូមពររបស់ក្រុកមកសិករ។ តាមរយៈការសាកសួរកសិករពីក្រុមការងាររបស់គម្រោងជាមួយកសិករមួយចំនួន ហើយពួកគាត់បានលើកឡើថា ក្រោយពួកគាត់ចូលជាកសិករដាំដុះដំណាំបន្លែនៅក្នុងគម្រោងជំរុញផលិតកម្មស្បៀង ការងារផលិកម្មដំណាំបន្លែរបស់គាត់មានការរីកចម្រើនជាងមុន ដោយសារគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំនានាពីមន្ត្រីគម្រោង ហើយជាពិសេសពួកគាត់ទទួលបានសម្ពារ និងថវិកាឧបឋម្ភត្ថធនពីគម្រោង ដែលជាហេតុនាំពួកគាត់មានលទ្ធភាពពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែម។