ការដាំដុះដំណាំបន្លែរបស់ក្រុមកសិករដាំបន្លែសុវត្ថិភាពបៃតងស្មោញ ស្ថិតក្នុងភូមិស្មោញ
ចេញ​ផ្សាយ ១៩ មិថុនា ២០១៨
172

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦

+នៅក្នុងរដូវវស្សានេះការដាំដុះដំណាំបន្លែរបស់ក្រុមកសិករដាំបន្លែសុវត្ថិភាពបៃតងស្មោញ ស្ថិតក្នុងភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំនៅតែខិតខំប្រឹងប្រែងបន្តការដាំដុះរបស់ពួកគាត់ជាប់ជាប្រចាំ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម  និង លោក លី ហាក់ មន្ត្រីការិ.រដ្ឋបាល បុគ្គលិក បានចុះពិនិត្យវឌ្ឍនភាពនៃការដាំបន្លៃរបស់កសិករ ចំនួន០២គ្រួសារគឺកសិករឈ្មោះ ឆោម រីវូ និង កសិករ សួន ពៅ។ ជាលទ្ធផលដំណាំបន្លែរបស់កសិករ ឆោម រីវូ ដុះលូតលាស់បានល្អនិងកំពុងចាប់ផ្តើមប្រមូលផលដំណាំសណ្តែកកួរ ១៥អា និងននោង ២០អា។ ដោយគាត់បានប្រសាសន៍ថាក្នុងខែនេះ គាត់ទទួលបានចំណូលជាមធ្យមពី៦០០០០៛ទៅ ១០០០០០៛ក្នុង០១ថ្ងៃពីការលក់បន្លែរបស់គាត់ និងបានជួយដោះស្រាយការចំណាយការសិក្សាប្រចាំថ្ងៃរបស់កូន០៤នាក់នៅថ្នាក់វិទ្យាល័យ។ ចំណែកឯកសិករ សួន ពៅ ដាំដំណាំត្រសក់ដុះលូតលាស់បានល្អ និងកំពុងប្រមូលផលដំណាំខ្ទឹមស្លឹក ក្នុងផ្ទៃដី ២០អា។ តម្លៃបន្លែរបស់ពួកគាត់គឹតត្រឹមថ្ងៃទី១៧ ខែមិនថុនា នេះគឺ៖
 -ដំណាំត្រសក់ ១៣០០៛/គ.ក 
- សណ្តែកកួរ ១៨០០៛/គ.ក
 -ននោង ៩០០៛/គ.ក
 -ខ្ទឹមស្លឹក ១៤០០៛/គ.ក។

ចំនួនអ្នកចូលទស្សនា
Flag Counter