ចុះពិភាក្សាជាមួយលោកមេឃុំ និងកសិករ ៦គ្រួសារ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ស្តីពីការប្រើប្រាស់អគ្គីសនីក្នុងវិស័យកសិកម្មដោយបញ្ចុះតំលៃទាបសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលយប់
ចេញ​ផ្សាយ ១៩ មិថុនា ២០១៨
149

-លោក ដុក សាវឿន មន្ត្រីទទួលបន្ទុកការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ង៉ែត សំបឿន បន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក អៀង ថងអ៊ុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយ
-លោក យន់ វុទ្ធី អនុប្រធានការិយាល័យថាមពល និងប្រេងកាត នៃមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ
បានចុះពិភាក្សាជាមួយលោកមេឃុំ និងកសិករ ៦គ្រួសារ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ស្តីពីការប្រើប្រាស់អគ្គីសនីក្នុងវិស័យកសិកម្មដោយបញ្ចុះតំលៃទាបសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលយប់។
ជាលទ្ធផលឃើញថា ការប្រើប្រាស់អគ្គីសនីជាលក្ខណ:បែបការផ្គត់ផ្គង់ដែលមានប្រព័ន្ធផ្គត់ផ្គង់មួយសម្រាប់អ្នកប្រើច្រើននាក់គឺមិនមានទេនៅក្នុងតំបន់នោះ ចំណែកឯការប្រើប្រាស់បែបជាការផ្គត់ផ្គង់ដែលមានប្រព័ន្ធផ្គត់ផ្គង់មួយសម្រាប់អ្នកប្រើ ១នាក់ គឺមានអ្នកប្រើប្រាស់ច្រើន ចំពោះប្រភពទឹកវិញគឺពួកគាត់ប្រើប្រាស់ប្រភពទឹកក្រោមដី (អណ្តូងខូង)។ កសិករដែលជាម្ចាស់ចំការមួយចំនួននៅមិនទាន់មានបណ្តាញអគ្គីនីផ្គត់ផ្គង់ដល់ចំការរបស់ពួកគាត់នៅឡើយទេ ដោយពួកគាត់បានប្រើប្រាស់ម៉ាស៊ីនសម្រាប់បូមទឹកស្រោចស្រពដំណាំជំនួសវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter