ចុះត្រួតពិនិត្យ ណែនាំ និងរៀបចំផ្ទះសំណាញ់សម្រាប់ដាំដុះដំណាំបន្លែដោយមានការបម្រែបម្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំ
ចេញ​ផ្សាយ ១៩ មិថុនា ២០១៨
334

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨

+លោក ធីម ធួក មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

បានចុះត្រួតពិនិត្យ ណែនាំ និងរៀបចំផ្ទះសំណាញ់សម្រាប់ដាំដុះដំណាំបន្លែដោយមានការបម្រែបម្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកសិករមួយចំនួនពិបាកក្នុងការដាំដុះបន្លែឲ្យបានពេញមួយឆ្នាំ និងផ្គត់ផ្គង់តាមតម្រូវការរបស់ទីផ្សារ។មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរិះរកវិធីសាស្រ្ត ធ្វើយ៉ាងណាដើម្បីឲ្យកសិករយើងដាំដុះបន្លែពេញមួយឆ្នាំ ដែលជាហេតុ ត្រូវការជ្រើសរើសកសិករចំនួន ០២គ្រួសារដើម្បីធ្វើបង្ហាញពីការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់។ កសិករឈ្មោះ ខឹម ចន្នី មានចិត្តសប្បាយរីករាយក្នុងការសហការ ជាមួយការងារនេះ ហើយបាន និយាយថាប្រសិនបើការដាំដុះបន្លែនេះមានផលល្អនោះ គាត់នឹងបន្តសាង់សង់ផ្ទះសំណាញ់ចំនួន ០៤ខ្នងបន្ថែមទៀត។ ខ្ញុំបាទក៏បានណែនាំពន្យល់គាត់ពីអត្ថប្រយោជន៍ នៃការរៀបចំផែន និងធ្វើកំណត់ត្រាដាំដុះបន្លែដើម្បីងាយស្រួលក្នុងការវិភាគសេដ្ឋកិច្ចចំពោះការដាំបន្លែមួយនេះ។ ពេលនោះដែរ ខ្ញុំបាទក៏បានចុះត្រួតពិនិត្យមើលទៅលើដំណាំផ្សេងៗទៀត ដូចជាត្រុំវែង ត្រសក់ ត្រឡាច ដែលមានការរាតត្បាតពីសត្វល្អិត និងជំងឺ។ នៅថ្ងៃមុខគាត់សង្ឃឹមថាគាត់នឹងអាចផលិតបន្លែធម្មជាតិ ដោយមានតម្រូវការទីផ្សារទំនើប និងតម្លែទីផ្សារសមរម្យ អាចរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀតផងដែរ។                                                                                                                              នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកចូលទស្សនា
Flag Counter