ថ្ងៃអង្គារ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨
កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មានការចូលរួមពីកម្លាំងសហគមន៍នេសាទ២៩វិច្ឆិកា ឃុំប៉ើស១ និងសហគមន៍នេសាទសំបុកសត្វសែនជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងក្បាលទល់ សម្រេចបានចំនួន ២ករណី ក្នុងនោះកម្ទេចនិងបំផ្លាញចោល៖ ១.លូស្បៃមុងចំនួន ១មាត់, ២.របាំងស្បៃមុងប្រវែង ២៥ម, ៣.បង្គោលចម្រឹងចំនួន ១៧ដ, ៤.អាំងវែកទ័រឆក់ត្រីចំនួន ១គ្រ និង ៥.ដងឆក់ត្រីចំនួន ១គូរ ។ កញ្ញា ហៃ រតនា សហការជាមួយ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម នៃរដ្ឋបាលជលផលចុះសម្របសម្រួលបោះឆ្នោតជ្រើសរើសគណ:កម្មការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍បានចំនួន ២កន្លែង ដែលស្ថិតនៅក្នុងឃុំចុងជាច ស្រុកតំបែរ មួយកន្លែង និងឃុំដូនតី ស្រុកពញាក្រែក មួយកន្លែង មានអ្នកចូលរួមសរុប ១០៤នាក់ ក្នុងនោះស្រ្តីចំនួន ៥៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម