ថ្ងៃសុក្រ ៣រោច ខែជេស្ធ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ពិតជាកិត្តិយសនិងមោទនភាពណាស់សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និវត្តន៍ជន ភ្នាក់ងារសុខ ភាពសត្វភូមិ សហគមន៍កសិកម្ម សហគមន៍ នេសាទ សរុប ៥២០រូប បានទទួលវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ជើញសំណេះសំណាល សាកសួសុខ ទុក្ខ និងផ្តល់នូវទស្សនទានតម្រង់ទិសជាត្រីវិស័យជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្ម ប្រកបដោយការប្រកួតប្រជែង និងសក្តិសិទ្ធភាព នៅសាលប្រជុំធំ រដ្ឋបាលខេត្តត្បូងឃ្មុំ។
បន្ទាប់ពីបញ្ចប់កម្មវិធី លោកប្រធានមន្ទីរ បានថ្លែងអំណរគុណដោយស្មោះនិងជ្រាលជ្រៅបំផុត ចំពោះលោកអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំខណ្ឌទាំង២ ថ្នាក់ដឹកនាំ អង្គភាពជំនាញទាំង១០ ថ្នាក់ដឹកនាំការិយាល័យកសិកម្មក្រុង ស្រុក ទាំង៧ ព្រមទាំងមន្ត្រីរាជការទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមកម្លាំងគ្នាសម្រេចលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់នេះ។ និងសូមជូនពរដល់លោក លោកស្រី នាងកញ្ញា មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បវរប្រសើរ និងជោគជ័យគ្រប់ភារកិច្ច។