ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨
+លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំ៖
+លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
+លោក ដុក សាវឿន មន្ត្រីទទួលបន្ទុកការិយាល័យក្សេត្សសាស្ត្រ និងផលិតភាពកសិកម្ម
+លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម
+លោក ចាន់ តី មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
ចុះពិនិត្យទីតាំងដាំដំណាំឈើហូមផ្លែប្រភេទដំណាំទូរេន សាវម៉ាវ ប័រ ម្ឃុត...ក្នងផ្ទៃដី១៣ហិកតាបស់កសិករឈ្មោះ ឈុន កាំង នៅភូមិក្រូច ឃុំត្រមូង ស្រុកមេមត់ ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកមេមត់ រួមទាំងអ្នកសារព័ត៌មានរបស់ទូរទស្សន៍CNC និងសហការីសរុបចំនួន១៨នាក់ ស្រី៥នាក់។ ក្នុងនោះដែរលោកប្រធានមន្ទីរក៍បានលើកឡើងពីអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ដំណាំទុរេនខ្មែរដោយជំរុញអោយមានស្តង់ដាGAP មានបិទស្លាកសញ្ញាសម្គាល់ និងអត្ថប្រយោជ៍នៃការចងក្រងជាក្រុម