នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨
១-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ
២- លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្ម
៣- លោក អោម ឈឿ ប្រធានការិ. កសិកម្មស្រុកតំបែរ
៤- លោក ផន ផាត់ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម
៥- លោក ហេង បូណា មន្ត្រីការិ. នីតិកម្មកសិកម្ម
បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ត្រួតពិនិត្យ និងណែនាំពីការផ្អាកជាបណ្តោះអាសន្ននៅការនាំចូល និងលក់ចែកចាយថ្នាំសម្លាប់ស្មៅគ្រប់ប្រភេទ ដល់អាជីវករលក់ដុំ និងលក់រាយសម្ភារៈកសិកម្ម(ថ្នាំ និងជីកសិកម្ម) នៅក្នងស្រុកតំបែរទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅផ្សារតំបែរ ឃុំតំបែរ បាន៧ដេប៉ូ
-នៅផ្សារចុងជាច ឃុំចុងជាច ចំនួន៩ដេប៉ូ
-នៅឃុំទឹកជ្រាបានចំនួន៦ដេប៉ូ
ក្នុងនោះក្រុមការងារបាន៖
១-បានណែនាំដល់អ្នកលក់ថ្នាំ និងជីកសិម្មគ្រប់ប្រភេទត្រូវលក់តែថ្នាំ និងជីកសិកម្មគ្រប់ប្រភេទដែលបានចុះបញ្ជីការ និងមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម
២-ណែនាំពីរបៀបប្រើប្រាស់ឱ្យបានច្បាស់ពីរបៀបប្រើប្រាស់ ចេះពីរបៀបការពារខ្លួន
៣-បញ្ឈប់នាំចូល និងដាក់តាំងលក់ប្រភេទថ្នាំសម្លាប់ស្មៅគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅគ្រប់ដេប៉ូ
៤-ចំពោះដេប៉ូដែលមានដាក់តាំងលក់ថ្នាំសម្លាប់សត្វល្អិតដែលគ្មានលិខិតអនុញ្ញាត ម្ចាស់ដេប៉ូបានសន្យាឈប់ដាក់លក់ និងនាំចូលមកលក់តទៅទៀត និងបានប្រមូលចេញ
៥-បានណែនាំចំពោះម្ចាស់ដេប៉ូមួយចំនួន ដែលបានដាក់តាំងលក់នូវថ្នាំ និងជីកសិកម្ម លាយលំជាមួយគ្រឿងទេស និងរបស់បរិភោគផ្សេងៗ ឲ្យដាច់ដោយឡែកពីគ្នា