ចុះពិនិត្យចំការកៅស៊ូកសិករ នៅភូមិពោធិព្រិកកើត ឃុំដូនតី ស្រុកពញាក្រែក
ចេញ​ផ្សាយ ៣១ ឧសភា ២០១៨
574

ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨
-លោក យឹង សុកគង់ មន្រ្ដីទទួលបន្ទុកការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យចំការកៅស៊ូកសិករ នៅភូមិពោធិព្រិកកើត ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឃើញថាការចៀររបស់ពួកគាតមិនបានត្រឹមត្រូវទៅតាមបច្ចេកទេស និងមានកើតជំងឺផ្កាកូលាប ជំងឺស្ងួតមុខចៀរដោយសារការប្រើប្រាស់ថ្នាំរំញោចលើសកំណត់ ។ បន្ទាប់ពីនោះខ្ញុំបាទបានពន្យល់ណែនាំពីលក្ខណៈសម្គោលរបស់ជំងឺផ្កាកូលាប ជំងឺស្ងួតមុខចៀរ និងឲ្យគាតចៀរទៅតាមបច្ចេកទេស ដាក់ជីបំប៉ន របៀបព្យាបាលជំងឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter