ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ត្រួតពិនិត្យ និងណែនាំពីការផ្អាកជាបណ្តោះអាសន្ននៅការនាំចូល និងលក់ចែកចាយថ្នាំសម្លាប់ស្មៅគ្រប់ប្រភេទ ដល់អាជីវករលក់ដុំ និងលក់រាយ
ចេញ​ផ្សាយ ៣១ ឧសភា ២០១៨
322

នៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ 
១-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ
២- លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម
៣-លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ
៤-លោក មាន វ៉ាន់ឡាយ មន្ត្រីការិយាកសិកម្មស្រុកអូររាំងឪ ដោយសហការណ៍ជាមួយរដ្ឋបាលស្រុកអូររាំងឪ និងកងកម្លាំង នគបាល កងរាជអាវុធហត្ថស្រុកអូររាំងឪ ដើម្បីចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ត្រួតពិនិត្យ និងណែនាំពីការផ្អាកជាបណ្តោះអាសន្ននៅការនាំចូល និងលក់ចែកចាយថ្នាំសម្លាប់ស្មៅគ្រប់ប្រភេទ ដល់អាជីវករលក់ដុំ និងលក់រាយសម្ភារៈកសិកម្ម(ថ្នាំ និងជីកសិកម្ម) នៅក្នងស្រុកអូររាំងឪ ទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅផ្សារអូររាំងឪបានចំនួន ៥ដេប៉ូ ដោយមានដេប៉ូលក់ដុំ លក់រាយចំនួន២ មានដាក់តាំងលក់ថ្នាំសម្លាប់សត្វល្អិតដែលមិនមានបកប្រែជាភាសារខ្មែរ (ភាសារវៀតណាម) និងគ្មានលិខិតអនុញ្ញាត
-នៅភូមិស្រែស្ពៃ ឃុំទួលសុភីបានចំនួន ៤ដេប៉ូ មានលិខិតអនុញ្ញាតចំនួន៣កន្លែង និងគ្មាន១កន្លែង និងមានដាក់តាំងលក់ថ្នាំសម្លាប់ស្មៅ និងសម្លាប់សត្វស្អិតដែលមិនទាន់មានចុះបញ្ញីការនិងមិនមានការបកប្រែជាភាសារខ្មែរនៅលើសម្បកដប(ភាសារវៀតណាម) 
-នៅផ្សារចក បានចំនួន៤ ដេប៉ូ ក្នុងនោះមានលិខិតអនុញ្ញាតលក់ដុំ លក់រាយទាំងអស់ ហើយមានកន្លែងលក់ដុំ លក់រាយមួយកន្លែងមានដាក់តាំងលក់ថ្នាំសម្លាប់សត្វល្អិតដែលមិនមានបកប្រែនៅលើសម្បកដប និងមិនមានលិខិតអនុញ្ញាត។
សេចក្ដីសន្និដ្ឋាន:
១-បានណែនាំដល់អ្នកលក់ថ្នាំ និងជីកសិម្មគ្រប់ប្រភេទត្រូវលក់តែថ្នាំ និងជីកសិកម្មគ្រប់ប្រភេទដែលបានចុះបញ្ជីការ និងមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម 
២-ណែនាំពីរបៀបប្រើប្រាស់ឱ្យបានច្បាស់ពីរបៀបប្រើប្រាស់ ចេះពីរបៀបការពារខ្លួន
៣-បញ្ឈប់នាំចូល និងដាក់តាំងលក់ប្រភេទថ្នាំសម្លាប់ស្មៅគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅគ្រប់ដេប៉ូ
៤-ចំពោះដេប៉ូដែលមានដាក់តាំងលក់ថ្នាំសម្លាប់សត្វល្អិតដែលគ្មានលិខិតអនុញ្ញាត ម្ចាស់ដេប៉ូបានសន្យាឈប់ដាក់លក់ និងនាំចូលមកលក់តទៅទៀត និងបានប្រមូលចេញ
អាស្រ័យដូចបានគោរពរាយការណ៍ដូចខាងលើ សូមលោកប្រធាន មេត្តាទទួលជ្រាបជារបាយការណ៍ និងសូមការណែនាំដើម្បីអនុវត្តបន្ត ដោយក្តីគោរពអំពីខ្ញុំបាទ៕

ចំនួនអ្នកចូលទស្សនា
Flag Counter